Appreciate Fortinet's Customer 2022

កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនជំនាញផ្នែកបច្ចេកវិទ្យា និងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធើណេត នៅខ្មែរចំនួន៤ បានសហការគ្នារៀបចំនូវកម្មវិធីអាហារពេលល្ងាចមួយឈ្មោះ “Appreciation Dinner - 2023 Cyber-Threat Prediction- Are you ready for them?" ឬការជួបជុំអាហារពេកល្ងាចដ៏មានតម្លៃ ដើម្បីព្យាករណ៍ពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធើណេតក្នុងឆ្នាំ២០២៣ និងការត្រៀមខ្លួនជាមួយបញ្ហានេះ ដែលមានមនុស្សចូលរួមចំនួន ៧៥ នាក់ ស្ថិតនៅសណ្ឋាគារ Hyatt Regency Phnom Penh ពីម៉ោង៥:០០pm ដល់ម៉ោង៩:០០pm។

ក្រុមហ៊ុន Proseth Solutions បានសហការជាមួយ ក្រុមហ៊ុន  Fortinet Cambodia ដែលជាក្រុមហ៊ុន Global leader of Cyber security និងដៃគូចូលរួម២ទៀតគឺក្រុមហ៊ុន Pacific Tech Cambodia និង VST ECS Cambodia Co.,Ltd បានរៀបចំអាហារពេលល្ងាចដ៏ពិសេសមួយ ជាមួយអតិថិជន ក្នុងគោលបំណង ថ្លែងអំណរគុណចំពោះសម្រាប់ការប្រើប្រាស់សេវាកម្មរបស់ខ្លួនពេញមួយឆ្នាំ២០២២នេះ។ គោលបំណងចម្បងមួយទៀតគឺដើម្បីចែករំលែក ការយល់ដឹង អំពីការគំរាមកំហែងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធើណេតក្នុងឆ្នាំ២០២២ និងព្យាករណ៍ដល់ឆ្នាំ២០២៣ ដើម្បីត្រៀមខ្លះដោះស្រាយ បញ្ហានានា។

នៅក្នុងកម្មវិធីអាហារពេលល្ងាចនេះដែរ ក៏មានវត្តមានរបស់វាគ្មិនជំនាញៗជាច្រើនរូបផងដែរ ដូចជាលោក៖

- លោក Soth Ratanak ជា CEO នៃក្រុមហ៊ុនប្រសិទ្ធសឹលូសិន
- លោក Pathom Suksathit ជា Country Manager, Fortinet CLM
- លោក  Daniel Kwong ជា  Field Chief Information Security Officer (CISO), Southeast Asia and Hong Kong, Fortinet
- លោក   Long   Piseth ជា Head of Technology Heineken Cambodia
- លោក Diep Kong ជា  Chief Technical Officer,  SINET
- និងកញ្ញា Veng Kanha ជា Head of Business Development នៃក្រុមហ៊ុនប្រសិទ្ធសឹលូសិន

ជាមួយគ្នានេះ ក៏មានការឡើងធ្វើបទបង្ហាញល្អៗជាច្រើន ទៅកាន់អតិថិជនរបស់ Fortinet។ ថ្លែងនៅកម្មវិធីនេះដែរ វាគ្មិនទាំងអស់សុទ្ធតែបានផ្ដោតសំខាន់ទៅលើប្រធានបទ ទាក់ទងនឹងការការពារខ្លួន ពីការគម្រាមកំហែងតាមប្រព័ន្ធអ៊ីនធើណេត និងការត្រៀមខ្លួនទុកជាមុខ លើសន្តិសុខសុវត្តិភាពតាមអ៊ីនធើណេត។ ជាមួយគ្នានេះ ក៏មានការសួរនាំពីសំណួរផ្សេងៗ បូករួមទាំងការចូលរួមបញ្ចេញមតិយោបល់ លើផ្នែក cyber security ពីសំណាក់អ្នកចូលរួមផងដែរ។

ជាចុងក្រោយសម្រាប់កម្មវិធីទាំងមូល ដែលបានប្រព្រឹត្តិណ៍ទៅយ៉ាងរលូន ជាមួយនឹងកិច្ចសហការគ្នាយ៉ាងស្អិតរមួត ក្រុមហ៊ុនទាំងអស់ក៏សង្ឃឹមថា អ្នកដែលបានមកចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបាននូវការយល់ដឹងបន្ថែមទៀត អំពីការការពារខ្លះ លើការគំរាមហែងតាមអនឡាញ ដើម្បីជាគន្លឹះមួយ សម្រាប់ការទប់ស្កាត់៕

Speaker